យើងទាំងអស់គ្នាតែងតែមានភាពតានតឹងដោយសារស្បែកជ្រួញ សក់ស្កូវ ឆ្អឹងខ្សោយ ។ល។ យើងដឹងហើយថាប្រសិនបើបេះដូងនិងខួរក្បាលនៅក្មេង នោះយើងក៏ក្មេងរហូតតាមនឹងដែរ។
ខាងក្រោមនេះគឺជាគន្លឹះថែរក្សាខួរក្បាលឱ្យមានសុខភាពល្អ និងនៅក្មេងបានយូរ។
១. ជំរុញផ្នែកបញ្ញា
រក្សាខួរក្បាលរបស់អ្នកធ្វើពលកម្ម។ អ្នកអាចធ្វើលំហាត់ប្រាណខួរក្បាលដោយគិតលេខ ដោះស្រាយល្បែងល្បងប្រាជ្ញា ឬក៏គូរគំនូរជាដើម។
២. ធ្វើលំហាត់ប្រាណរាងកាយ
ធ្វើលំហាត់ប្រាណរាងកាយជួយជំរុញគ្រាប់ឈាម និងអុកស៊ីសែនទៅខួរក្បាល។
៣. ជំរុញរបបអាហារ
កាត់បន្ថយអាហារដែលមិនផ្ដល់សុខភាពដល់អ្នក និងទទួលទានអាហារដែលមិនមានហានិភ័យ ឬក៏អាហារដែលមាន Omega 3 ទើបខួរក្បាលមិនឆាប់ចាស់។
៤. រក្សាតុល្យភាពសម្ពាធឈាមរបស់អ្នក
សម្ពាធឈាមឡើងខ្ពស់អាចបណ្ដាលឱ្យអ្នកមានបញ្ហាចងចាំនៅពេលអ្នកចាស់។
៥. កុំទទួលទានស្ករច្រើនពេក
ប្រសិនបើអ្នកកើតជំងឺទឹកនោមផ្អែម វាអាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នក។
៦. ពិចារណាមុនពេលប្រើប្រាស់ថ្នាំអាស្ពារីន ឬថ្នាំពេទ្យ
៧. ជៀសវាងថ្នាំជក់ ឬបារីផ្សេងៗ
៨. កុំខ្វល់ខ្វាយច្រើនពេក
កុំធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត ឬក៏អស់កម្លាំងងាយស្រួលពេក វាធ្វើឱ្យអ្នកមិនអាចគេងលក់ស្រួល និងប៉ះពាល់ដល់ខួរក្បាល។
៩. ការពារក្បាល
កុំឱ្យក្បាលប៉ះទង្គិច ឬរបួសក្នុងជិវិតរបស់អ្នក វាអាចឱ្យអ្នកបាត់ការចងចាំនៅពេលចាស់ទៅ។
១០. បង្កើតទំនាក់ទំនងក្នុងសង្គម
ជួបមនុស្សថ្មីក្នុងសង្គមអាចវិវឌ្ឍន៍ខួរក្បាលរបស់អ្នក និងជួយអ្នកកុំឱ្យគិតរឿងអវិជ្ជមាន៕
ប្រភព៖ khmeread.com