វិធី៤យ៉ាង ដើម្បីលើកទឹកចិត្តខ្លនឯងពេលជួបរឿងស្មុគស្មាញ

dd

មនុស្សក្នុងពិភពលោកតែងតែជួបប្រទះនូវការបាក់ទឹកចិត្តជាច្រើនលើកជាច្រើនសានៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចងើបចេញពីស្ថានការណ៍នោះបានដែរឬមួយក៏អត់ទេ។ ចម្លើយគឺប្រាកដជាបាន តែអ្នកក៏ត្រូវតែមានការតស៊ូក៏ដូចជាការអត់ធន់ខ្ពស់ដែរ ទើបអ្នកអាចធ្វើវាបាន។ ខាងក្រោមនេះនេះជាវិធីដែលអ្នកអាចយកទៅប្រើប្រាស់បាន៖

១) ដាក់គោលដៅដ៏ច្បាស់លាស់មួយ ៖ អ្នកគួរតែកំណត់គោលដៅដ៏ច្បាស់លាស់មួយសម្រាប់ខ្លួនឯងថាអ្នកចង់ធ្វើអ្វី ឬចង់បានអ្វីឲ្យពិតប្រាកដ។ អ្នកចង់ស្រកទម្ងន់មែនទេ? ដូចនេះអ្នកចាប់ផ្ដើមធ្វើវាទៅ ចាប់ផ្ដើមផ្លាស់ប្ដូររបបអាហាររបស់អ្នកឲ្យល្អជាងមុនទៅ ហើយអ្នកក៏អាចចាប់ផ្ដើមធ្វើការហាត់ប្រាណជាប្រចាំដែរទៅ ធ្វើយ៉ាងណាឲ្យអ្នកសម្រេចបាននូវគោលបំណងដែលអ្នកប៉ងនោះ។

២) ស្គាល់ពីខ្លួនឯង ៖ មនុស្សភាគច្រើនមានបញ្ហានៅក្នុងជីវិតច្រើន ដោយសារតែពួកគេមិនដឹងថាពួកគេជាអ្នកណាឲ្យពិតប្រាកដ ហើយអ្នកខ្លះថែមទាំងមិនដឹងថាក្ដីសុខរបស់ពួកគេជាអ្វីថែមទៀតផង ដែលនេះគឺជាមូលហេតុមួយដែលធ្វើឲ្យពួកគេយល់ថាតើអ្វីដែលពួកគេកំពុងតែធ្វើនេះ គឺដើម្បីអ្វី ហើយដើម្បីអ្នកណា? ខណៈដែលអ្នករកចម្លើយមិនទាន់ឃើញ អ្នកមិនងាយទទួលបាននូវភាពជោគជ័យនោះទេ។

៣) បង្កើតទម្លាប់ជោគជ័យ ៖ អ្នកនឹងទទួលបាននូវភាពជោគជ័យ ឬបរាជ័យគឺអាស្រ័យនៅលើទម្លាប់របស់អ្នកនេះហើយ។ អ្នកគួរតែចាប់ផ្ដើមគិតថា អ្នកមានទម្លាប់មិនល្អអ្វីខ្លះ ហើយទម្លាប់ទាំងអស់អាចផ្ដល់នូវផលប៉ះពាល់អវិជ្ជមានទៅដល់គោលដៅរបស់អ្នកដែរឬទេ? បើសិនជាវាមានផលប៉ះពាល់មែន អ្នកគួរតែផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងពេលឥឡូវនេះតែម្ដងទៅ ដោយមិនបាច់ចាំពេលនេះពេលនោះទេ។

៤) គិតថាហេតុអ្វីបានជាចាប់ផ្ដើមធ្វើអ្វីដែលកំពុងធ្វើ ៖ ចំណុចមួយនេះមានប្រសិទ្ធភាពបំផុតជាពិសេសនៅពេលដែលអ្នកចង់បោះបង់ចោលនូវអ្វីដែលកំពុងតែធ្វើ ដោយសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវានៅពេលដំបូង? សំនួរមួយអ្នកអាចធ្វើឲ្យអ្នកមានកម្លាំងចិត្តមកវិញបានយ៉ាងឆាប់រហ័សផងដែរ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons