យកចិត្តទុកដាក់ស្តាប់ការណែនាំពីអ្នកជោគជ័យក្នុងអាជីវកម្ម។ ខាងក្រោមនេះនឹងបង្ហាញពីជំនាញ ៦យ៉ាងរបស់សេដ្ឋី ដែលអ្នកគួរប្រើ និងបង្កើតវាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
១. អាចស្គាល់ពីឱកាសល្អៗ
សេដ្ឋីមុខជំនួញ និងជាសប្បុរសជនលោកCarlos Slim Helu ជនជាតិម៉ិចស៊ិចបាននិយាយថា “ពេលមានវិបត្តិ ជាពេលដែលមនុស្សមួយចំនួនចាប់អារម្មណ៍ ហើយក៏ជាពេលដែលអ្នកត្រូវចាប់អារម្មណ៍ផងដែរ”។
រៀនស្គាល់ពីឱកាសដែលកើតឡើង គិតដល់ការប្រថុយប្រថាន និងថ្លឹងថ្លែងពីសក្តានុពលនៃអត្ថប្រយោជន៍។ ឱកាសអាចជារឿងមួយអស្ចារ្យ ដោយមិនគិតថា មាន ឬគ្មានមនុស្សណាម្នាក់ស្រវ៉ាចាប់យកវា ប្រសិនបើគ្មានទេ នេះជាគន្លឹះសម្រាប់អ្នក តែបើមាន ឱកាសរបស់អ្នកគឺ ត្រូវបង្ហាញឱ្យបានល្អប្រសើរជាងអ្នកដទៃ។
២. ផ្តោតលើសកម្មភាពច្រើនជាងពាក្យសម្តី
អ្នកជោគជ័យក្នុងអាជីវកម្មលោកAndrew Carnegie យល់ស្របថា”សកម្មភាពច្បាស់លាស់ច្រើនជាងពាក្យសម្តី”។ គាត់និយាយថា នៅពេលគាត់ចាស់ឡើង គាត់យកចិត្តទុកដាក់តិចតួចលើពាក្យសម្តី។ តែគាត់សម្លឹងមើលនូវអ្វីដែលគេធ្វើវិញ។
៣. មានចក្ខុវិស័យលើភាពជោគជ័យច្បាស់លាស់
ចក្ខុវិស័យ ជាភាពរឹងមាំដ៏ខ្លាំងក្លាមួយ វាជួយរក្សាថាមពល និងបន្តគំនិតរបស់យើង វាធ្វើឱ្យយើងឆ្ពោះទៅរកអនាគត និងចេញជារូបរាង។
សេដ្ឋីជំនួញហុងកុងលោកLi Ka-Shing អ្នកមានជាងគេបំផុតនៅអាស៊ី ជឿថា ចក្ខុវិស័យ ជាឧបករណ៍នាំទៅរកភាពជោគជ័យ។
ដើម្បីជោគជ័យលើគោលដៅរបស់អ្នក អ្វីដែលសំខាន់ត្រូវរក្សាចក្ខុវិស័យនៃគោលដៅឱ្យបានច្បាស់លាស់។
៤. រៀនមិនឈប់
សហគ្រិនទាំងឡាយទទួលស្គាល់ថា ការរៀនពីអ្វីដែលថ្មីជាឱកាសនាំមុខជំនួញទៅរកភាពរីកចម្រើន។ រៀនស្តាប់ពីអ្វីដែលអ្នកដទៃនិយាយទាក់ទងនឹងបទពិសោធន៍របស់ពួកគេ។ រៀនពីភាពជោគជ័យ និងកំហុសឆ្គងរបស់ពួកគេ។
៥. ធ្វើការងារឱ្យបានស្រេចបាច់
នេះជារឿងមួយធម្មតា តែអ្នកកំពុងតែពន្យាពេលធ្វើវាដោយមិនដឹងខ្លួន។ កុំខ្លាចនឹងសួរក្រុមនយោជិកតូចៗ ដើម្បីអ្នកអាចធ្វើឱ្យក្រុមហ៊ុនអ្នកទទួលបានគ្រប់យ៉ាងតាមក្តីសុបិន្តរបស់អ្នក។
លោកMichael Bloomberg ជាសហគ្រិន អ្នកវិនិយោគ និងជាចៅហ្វាយក្រុងញូយ៉កបាននិយាយថា ការធ្វើការងារឱ្យបានស្រេចបាច់ ជាមូលដ្ឋាននៃភាពជោគជ័យ។
៦. ជួលតែបុគ្គលិកឆ្នើម
ផ្តល់ប្រាក់ឈ្នួលបន្ថែមដល់បុគ្គលិក ដើម្បីអរគុណចំពោះទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ។ ផ្តល់ការសរសើរនឹងជួយពង្រឹងការងារបុគ្គល និងការងារជាក្រុម៕
ប្រភព៖ mungkulkar.com