ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-​​៣០ ខែកញ្ញា ឆ្នាំ២០១៦

fn-2016-09-21-10-57-55-0

(ភ្នំពេញ)៖ ដើម្បីគាំទ្រនិងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាលើទឹកចិត្តប្រជាពលរដ្ឋ គ្រប់រូបឲ្យប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ បានចេញនូវជូនដំណឹងមួយស្ដីពីការរៀបចំ «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចមកប្តូរយកថ្មីនៅគ្រប់សាខារាជធានី-ខេត្ត របស់ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាល) ចាប់ពីម៉ោង​​៣៖០០នាទីរសៀល រហូតដល់ម៉ោង ៥៖០០នាទីល្ងាច

ប្រភព៖ freshnewsasia.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons