ពាក្យ​ទាំង​៤​ឃ្លា​នេះ ​ដែល​អ្នក​គួរ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ នៅ​ពេល​ដែល​អ្នក​ភ័យ

1-49

នៅក្នុងសង្គមដែលអ្នករស់នៅសព្វថ្ងៃ មនុស្សជាច្រើនត្រូវការការលំហែកាយខ្លះ ពីព្រោះថា ពេលវេលាដើរលឿនណាស់។ មនុស្សម្នាក់ៗសុទ្ធតែជួបរឿងដែលភ័យនៅក្នុងជីវិត ហើយប្រសិនបើអ្នកជាមនុស្សមួយដែលងាយនឹងមានអារម្មណ៍ភ័យដែរនោះ អត្ថបទមួយនេះគឺសម្រាប់អ្នក៖

១) និយាយពាក្យ «ខ្ញុំស្រឡាញ់ខ្លួនឯង» ៖ មនុស្សជាច្រើនមិនអាចទទួលយកការស្រឡាញ់បានដោយសារតែភាពភ័យខ្លាច និងស្អប់ខ្លួនឯងដោយសារតែពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ដូច្នេះហើយ ដើម្បីយកឈ្នះលើភាពភ័យខ្លាចបាន អ្នកត្រូវចេះស្រឡាញ់ខ្លួនឯង។

២) តើមានអ្វីដែលអាចធ្វើឲខ្ញុំឈឺចាប់? ៖ ជាធម្មតា មនុស្សដែលភ័យច្រើនតែមានការគិតខុសពីមនុស្សធម្មតា។ ខួរក្បាលរបស់មនុស្សភ័យខ្លាចច្រើនតែប្រាប់ខ្លួនឯងឲភ័យខ្លាច។ ដូច្នេះហើយ អ្នកអាចគ្រប់គ្រងបានដោយសារតាំងសមាធិ។

៣)ដកដង្ហើមវែងៗ ៖ ជាច្រើនលើក មនុស្សដែលភ័យភ្លេចសូម្បីតែការដកដង្ហើម។ ពេលអ្នកជួបនូវរឿងភ័យខ្លាច ចូរអ្នកដកដង្ហើមឲវែងៗ។

៤) អ្នកអាចធ្វើវាបាន ៖ តើអ្នកមិនជឿជាក់លើសមត្ថភាពខ្លួនឯង? ការមិនជឿទុកចិត្តងាយនឹងបង្កភាពភ័យខ្លាចណាស់។ ការបង្កើនទំនុកចិត្តលើខ្លួនឯង អាចជួយអ្នកយកឈ្នះលើភាពភ័យខ្លាចបាន៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons