តើអ្នកជាធម្មតាចំណាយម៉ោងទទួលទានអាហារថ្ងៃត្រង់ធ្វើអ្វីដែលអត់ប្រយោជន៍មែនទេ? តាមអ្នកជំនាញ បានឱ្យដឹងថា ពេលរសៀលគឺជាពេលវេលាសំខាន់ដែលជួយអ្នកឲមានផលិតភាព។ តើមនុស្សជោគជ័យច្រើនធ្វើអ្វីខ្លះទៅនៅម៉ោងសម្រាកថ្ងៃត្រង់?
១) ពួកគេងើបចេញក្រៅ ៖ មិនថាពួកគេមានកិច្ចការដែលត្រូវធ្វើយ៉ាងណានោះទេ ពួកគេតែងតែងើបចេញពីតុរបស់ពួកគេ។ នេះជាអ្វីមនុស្សជោគជ័យធ្វើ។
២) ទំនាក់ទំនង ៖ មនុស្សជោគជ័យព្យាយាមទទួលទានអាហារថ្ងៃត្រង់ជាមួយមនុស្សផ្សេងៗគ្នា ពីព្រោះថាពួកគេជឿថាពួកគេអាចរៀនអ្វីថ្មីពីមនុស្សថ្មីៗ និងស្គាល់មនុស្សបានកាន់តែច្រើន។
៣) រៀបចំ ៖ មនុស្សជោគជ័យឆ្លៀតយកពេលវេលានេះ មករៀបចំនូវអ្វីដែលពួកគេគួរធ្វើបន្ទាន់ពីនេះ។ ការធ្វើបែបនេះក៏ជួយកាត់បន្ថយសម្ពាធការងារ។
៤) ធ្វើលំហាត់ប្រាណ ៖ ការហាត់ប្រាណអំឡុងពេលសម្រាកថ្ងៃត្រង់ ក៏អាចបង្កើនថាមពលដល់អ្នកបានដែរ។ វាមិនត្រឹមតែជួយកាត់បន្ថយភាពស្រ្តេសនោះទេ ថែមទាំងបង្កើនការផ្ដោតអារម្មណ៍បានថែមទៀតផង៕
ប្រភព៖ www.bizkhmer.com