លោក Fédéric DAUDU បានមកធ្វើការនៅប្រទេសកម្ពុជាបាន៥ឆ្នាំហើយក្នុងនាមជាអ្នកស្ម័គ្រចិត្ត នៅមណ្ឌលសន្តយ៉ូហានបាទីស្ត។ លោក Fédéric ដែលនិយាយភាសាខ្មែរយ៉ាងស្ទាត់នោះ បានសម្រេចចិត្តថា គាត់នឹងបន្តរស់នៅក្នុងប្រទេសកម្ពុជានេះតទៅមុខទៀត។ លោក Fédéric ដែលធ្លាប់រស់នៅប្រទេសអង់គ្លេស បានចុះឈ្មោះចូលរៀនភាសាអង់គ្លេសនៅ សាកលវិទ្យាល័យ អន្តរជាតិ (IU) ដើម្បីទទួលបានសញ្ញាបត្រភាសាអង់គ្លេស ហើយអាចរកបានការងារធ្វើចិញ្ចឹមខ្លួននៅស្រុកខ្មែរនេះ។ លោក Fédéric ស្រឡាញ់ប្រជាជនកម្ពុជា។
ប្រភព៖ www.thmeythmey.com