Board of Director

ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ​ សាបូ អូហ្សាណូ ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា

ឯកឧត្តម ទទួលបានសញ្ញាប័ត្របណ្ឌិត ពីសាកលវិទ្យាល័យ People’s Friendship University of Russia នៅឆ្នាំ 1999។ លោកបានរៀបចំក្រុម Bolyno International Group ជា "ក្រុមការរួមបញ្ចូលយុទ្ធសាស្រ្ត" ផ្តោតលើវិស័យ អប់រំ សុខាភិបាល, សហគ្រាសផលិតឳសថ, ប្រព័ន្ធផ្សព្វផ្សាយ, សណ្ឋាគារ ភោជនីយដ្ឋាន និង សេវាកម្មហិរញ្ញវត្ថុ។ នៅឆ្នាំ 2013 លោកសហការបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាអាជីវកម្មស្នូលរបស់ក្រុម។

លោកជំទាវ អ៊ុក រ៉ាវីន អនុប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា

លោកជំទាវ អ៊ុក រ៉ាវីន ទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រ វិទ្យាសាស្រ្តគណនេយ្យគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Stanislaus Staff University, Turlok រដ្ឋសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកជំទាវគឺជាសាកលវិទ្យាធិការរងនៅសាកលវិទ្យាល័យអន្ដរជាតិ(IU)នៅក្នុងបន្ទុកនៃការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុ។ លោកជំទាវ បានក្លាយជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ឌែលតា នៅឆ្នាំ 2013 រហូតដល់បច្ចុប្បន្ន ។

លោក សឿង សម្បត្តិ សមាជិកក្រុមប្រឹក្សាភិបាល

លោកបានបញ្ចប់ថ្នាក់បណ្ឌិត ជំនាញ វិស្វករសំណង់ស៊ីវិល នៅសាកលវិទ្យាល័យរុស្សីមិត្តភាពប្រជាជន ។ លោកមានបទពិសោធន៍ បម្រើការងារនៅ នាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរុបនីយកម្ម និង សំណង់, បម្រើការនៅទីស្តីការគណរដ្ឋមន្ត្រី (ជាសមាជិកបម្រុង ឋានៈស្មើអគ្គនាយកនៅក្រុមប្រឹក្សាសេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច) និងបម្រើការនៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ (ជាទីប្រឹក្សាអមក្រសួងឋានៈស្មើរដ្ឋលេខាធិកា) រហូតដល់បច្ចុប្បន្ន ។ លោកគឺជាសាកលវិទ្យាធិការរងនៅសាកលវិទ្យាល័យអន្ដរជាតិ(IU) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី រហូតដល់បច្ចុប្បន្ន ។

លោក ទិត សុខជា អគ្គនាយក

លោកទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យបៀលប្រាយ ។ លោកមានបទពិសោធន៍ ជាច្រើនពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ចាប់តាំងពី មន្រ្តីឥណទាន​ អនុប្រធានសាខា នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អនុប្រធានសាខាខេត្ត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅសាមិក ប្រធានតំបន់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត និងជាប្រធានតំបន់​ លោ​កជានាយករងនាយកដ្ឋានប្រតិបត្តិការនៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព។ លោកជាប្រធាននាយកដ្ឋានកម្ចីខ្នាតតូចបំផុតនៅឌែលតា ឆ្នាំ2015 លោក​ ជាអគ្គនាយក របស់ ឌែលតានៅឆ្នាំ 2016​ រហូតដល់បច្ចុប្បន្ន ។

លោក យូ លាង ប្រធានការិយាល័យកម្ចីខ្នាតតូច និងអាជីវកម្ម

លោកទទួលបាន ​បរិញ្ញាប័ត្រសេដ្ឋកិច្ច (Bachelor of Economics) ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យ ន័រតុន ឆ្នាំសិក្សា ២០១០ ។ លោកជា បុគ្គលិកស័្មគ្រចិត្ត ផ្នែកលក់ និងគ្រប់គ្រងស្តុក ក្រុមហ៊ុន Sotelco (Beeline) (៦ខែ ឆ្នាំ២០០៩) លោកជា មន្ត្រីឥណទាន សាខាកំពង់ស្ពឺ (១៦ សីហា ២០១០), ប្រធានសាខាខេត្តព្រៃវែង (១៥ មិថុនា ២០១២), មន្ត្រីបណ្តុះបណ្តាល​ សិក្សា និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក ការិយាល័័យកណ្តាល (១៥ មករា ២០១៥) នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ​ខេមបូឌា។ លោកជា ប្រធានផ្នែកឥណទាន សាខាកំពង់ស្ពី នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា (២៣ កុម្ភៈ ២០១៥)។​ លោកជា ប្រធានការិយល័យកម្ចីខ្នាតតូច និងអាជីវកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ០១ ធ្នូ ២០១៦ រហូតដល់បច្ចុប្បន្ន ។

លោក លឹម កំសាន្ត ប្រធានការិយាល័យកម្ចីខ្នាតតូចបំផុត

លោកទទួលបាន សញ្ញាប័ត្រ​បរិញ្ញាប័ត្រគ្រប់គ្រងអាជីវកម្ម (BBA) ជំនាញ ធនាគារ និង ហិរញ្ញវត្ថុ នៅសាកលវិទ្យា ល័យបៀល ប្រាយ 2011 ។ លោកមាន បទពិសោធន៍ ជា មន្ត្រីឥណទាន, មន្ត្រីដោះស្រាយបំណុលយឺតយ៉ាវ,អនុប្រធានសាខាស្រុក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ឆ្នាំ 2006​ ដល់ 2012 លោកជា ប្រធានសាខា, ប្រធានសាខាជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ឆ្នាំ 2012​ ដល់ 2015 លោកជា ប្រធានឥណទាន, ប្រធានសាខា ពីឆ្នាំ2015 ដល់ឆ្នាំ 2016 និង ជាប្រធានការិយាល័យកម្ចីខ្នាតតូចបំផុតនៅ ឌែលតា នៅឆ្នាំ 2016 ដល់បច្ចុប្បន្ន ។​

អ្នកស្រី ងួន ស្រីញ៉េប ប្រធានការិយាល័យហិរញ្ញកិច្ច

បច្ចប្បន្នកញ្ញាកំពុងសិក្សា គណនេយ្យអាជីព នៅវិទ្យាស្ថាន ខេមអេដ ប៊ីស្សនេសស្គួល និងបានបញ្ចប់បរិញ្ញាប័ត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ។ កញ្ញាមានបទពិសោធន៍ជា គណនេយ្យករនៅអង្គការអភិវឌ្ឍន៍ ជីវភាពកសិករ, ជាបេឡាករ សវនករផ្ទៃក្នុង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារភូមិ ​ ពីឆ្នាំ2011ដល់ ឆ្នាំ2014 និងជាមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់នៅ ឌែលតា ពីឆ្នាំ 2014 ដល់ ឆ្នាំ 2016 ។​ អ្នកស្រី ជាប្រធានការិយាល័ហិរញ្ញកិច្ចរបស់ ឌែលតានៅឆ្នាំ 2016 រហូតដល់បច្ចុប្បន្ន ។

លោក អាង គឹមធន ប្រធានការិយាល័យព័ត៌មានវិទ្យា

លោក អាង​ គីមធន បានទទួលសញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែក វិទ្យាសាស្រ្តកុំព្យួទ័រ បទពិសោធន៍ការងារៈ អ្នកគ្រប់គ្រងបណ្តាញនៅ គ្រឹះស្ថាន ​ មីក្រូហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងសេវាកុំព្យូទ័រអាណាណានិងជាទីប្រឹក្សាជាន់ខ្ពស់ នៅ PWC Cambodia។ លោក ជាប្រធានការិយាល័យព័ត៌មានវិទ្យា របស់ ឌែលតា នៅឆ្នាំ 2014 រហូតដល់បច្ចុប្បន្ន ។

លោក ង៉ុប សារ៉ែន ប្រធានការិយាល័យធនធានមនុស្ស និងរដ្ឋបាល

លោកទទួលបាន សញ្ញាប័ត្រ​បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេស(BED) ជំនាញ អប់រំ នៅសាកលវិទ្យា ល័យបៀលប្រាយ 2010 ។ លោកបទពិសោធន៍ ជា មន្ត្រីឥណទាន នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ឆ្នាំ 2008​ ដល់ 2011 ។ លោកជា គ្រូឧទ្ទេសនាម មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្ស ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ឆ្នាំ 2012 ដល់ 2017។ លោក ជាប្រធានការិយាល័យធនធានមនុស្ស និងរដ្ឋបាល របស់ ឌែលតា នៅខែ 04 ឆ្នាំ 2017 រហូតដល់បច្ចុប្បន្ន ។

លោក នាង ចំរើន ប្រធានការិយាល័យដោះស្រាយ ឥណទានយឺតយ៉ាវ

- 2002 ដល់ 2008 ជាមន្ត្រីឥណទាននៅ ប្រាសាក់ MFI - 2008 ដល់ 2009 ជាជំនួយការលក់និងទីផ្សារនៅ Best Asia Tours - 2009 ដល់ 2014 ជាភ្នាក់ងារឥណទាន នៅ Habitat for Humanity - 2014 ដល់ 2016 ជាប្រធានផ្នែកឥណទាន នៅ ឌែលតា MFI - 2016 ដល់ 2017 ជាប្រធានតំបន់ នៅ ទឹកស្អាត 1001 - 2017 ដល់ 2018 ជាប្រធានផ្នែកដោះស្រាយបំណុល នៅ ឌែលតា MFI - 2018 ដល់ បច្ចុប្បន្ន ជាប្រធានការិយាល័យដោះស្រាយ នៅ ឌែលតា MFI

លោក ឆឹង ជាមជីវន្ត ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

- លោកទទួលបាន សញ្ញាប័ត្រ​បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យា ល័យបៀលប្រាយ 2015 ។ - លោកបទពិសោធន៍ ជា មន្ត្រីឥណទាន គណនេយ្យករ សវនករ ប្រធានឥណទាន នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ឆ្នាំ 2011​ ដល់ 2014 ។ - លោកជា ប្រធានក្រុមសវនកម្មផ្ទៃក្នុង ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ ភីអិលស៊ី ឆ្នាំ 2014 ដល់ 2017។ - លោកជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង របស់ ឌែលតា នៅខែ 01 ឆ្នាំ 2018 រហូតដលបច្ចុប្បន្ន ។

Official Page
Show Buttons
Hide Buttons