ឥណទានខ្នាតសង្គ្រោះបន្ទាន់
តើអ្នកមានបញ្ហាសុខភាពតែពុំមានលទ្ធភាពក្នុងការទៅព្យាបាលមែនទេ? ឥណទានសង្គ្រោះបន្ទាន់របស់ ឌែលតា បង្កើតឡើងដើម្បី បំពេញតំរូវការរបស់លោកអ្នក ក្នុងគោលបំណងជួយសម្រួលដល់អតិថិជនដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងទៅពិនិត្យសុខភាព និងព្យាបាលជំងឺ។ ហើយវាក៏ជាតម្រូវការចាំបាច់សម្រាប់ក្រុមគ្រួសារផងដែរ។ ឥណទានសង្គ្រោះបន្ទាន់នេះអាចត្រូវបានផ្តល់ឲ្យទាំងបុគ្គល ឬជាក្រុម។
-
ឥណទានសិក្សាបង្កើតឡើងក្នុងគោលបំណង៖
- ជួយឧបត្ថម្ភគាំទ្រដល់ការបង់ថ្លៃព្យាបាលជំងឺ
- ជួយសង្គ្រោះជីវិតអតិថិជនពេលមានអាសន្នបន្ទាន់
- មិនអនុញ្ញាតិ្តឲ្យយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗទេ
- ជួយសម្រួលអតិថិជនក្នុងការពិនិត្យ តាមដាន និងថែទាំសុខភាព ជំងឺ និងគ្រោះថ្នាក់ផ្សេងៗ
- ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម
រូបិយប័ណ្ណ | (ដុល្លារអាមេរិក) ឬ (ប្រាក់រៀល) |
អត្រាការប្រាក់ | ១.៣% |
ចំនួនប្រាក់កម្ចី | រហូតដល់ ៥,០០០ ដុល្លារអាមេរិក |
ប្រាក់កម្ចីមានកាលកំណត់ | រហូតដល់ ៣ ខែ ដល់ ២៤ខែ |
វត្ថុបញ្ចាំ | វត្ថុបញ្ចាំគ្រប់ប្រភេទត្រូវបានទទួលយកដូចខាងក្រោម៖
|
ការសងប្រាក់កម្ចី
- សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
- សងរំលស់ទាំងប្រាក់ដើម និងការប្រាក់ថេរជាប្រចាំខែ
- សងតែការប្រាក់ប្រចាំខែ ប្រាក់ដើមចុងវគ្គ សម្រាប់តែឥណទានដែលមានរយៈពេលខ្ចី ១២ខែប៉ុណ្ណោះ
- សងតាមរដូវកាលនៃផលិតកម្ម ឬប្រតិបត្តិគម្រោងអ្វីមួយ
- សងរំលស់ប្រាក់ដើម ២, ៣, ៤, ៥, ៦ខែម្តង និងការប្រាក់ប្រចាំខែ
- សងការប្រាក់ ហើយសងប្រាក់ដើមទៅតាមការចចារ ប៉ុន្តែសមតុល្យប្រាក់ដើមចុងគ្រា មិនឲ្យលើសពី ៥០%នៃទំហំប្រាក់កម្ចីដែលបានបញ្ចេញ
ចំណាំ៖ សាខាមានសិទ្ធិអនុម័តរបៀបសងប្រាក់របស់អតិថិជនបានតែរបៀបសងប្រាក់ ជាសងរំសល់ប្រាក់ដើម និងការប្រាក់ជាប្រចាំខែ និងរបៀបសងរំលស់ប្រាក់ដើម និងការប្រាក់ថេរជាប្រចាំខែប៉ុណ្ណោះ។
ជារូបវន្តបុគ្គលជានីតិជន (បុគ្គលដេលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់) និងជានីតិបុគ្គលដែលរស់នៅ និងមានទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកខ្ចី និងអ្នករួមខ្ចី ត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
- អ្នកខ្ចីត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៦៥ឆ្នាំ
- អ្នករួមខ្ចីអាចមានអាយុលើសពី ៦៥ឆ្នាំបាន
- អ្នកខ្ចី មានទីលំនៅបច្ចុប្បន្នយ៉ាងតិច ៣ឆ្នាំ
- មានប្រវត្តិល្អ កេរ្តិ៍ឈ្មោះល្អ អត្តចរិកល្អ ជាមនុស្សដែលអាចជឿទុកចិត្តបាន…
- ធានាផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា
- មានសមត្ថភាព ជំនាញ និងភាពប៉ិនប្រសប់ ការទទួលខុសត្រូវ សកម្មភាពជំនួញ និរត្តរភាពហិរញ្ញវត្ថុ លំហូរសាច់ប្រាក់
- មិនមានជាប់ពិរុទ្ធដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
- មានទីលំនៅអចិន្ត្រៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់សាខាគ្រឹះស្ថានទទួលខុសត្រូវ និងមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរក្នុងតំបន់ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតបញ្ជាក់…..
- ទ្រព្យសម្បត្តិដាក់បញ្ចាំមានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លៃយ៉ាងហោចណាស់ ៧០%
- មានដី ផ្ទះ ឬទ្រព្យសម្បត្តិផ្សេងៗទៀតដែលអាចដាក់ជំនួសបាន
- មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់ និងមានលទ្ធភាពសងបំណុលបានគ្រប់ និងទាន់ពេលវេលា
- តម្រូវឲ្យមានប្លង់ធានា (អ្នកធានា ឬភាគីទី៣ ក៏អាចដាក់ប្លង់ជំនួសបានដែរ)
- មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅកន្លែងផ្សេង ក្រៅពីតំបន់ប្រតិបត្តិការដែលខ្លួនបានទទួលប្រាក់កម្ចីរហូតដល់សងបំណុលចប់សព្វគ្រប់
- មានអ្នកខ្ចី និងអ្នករួមខ្ចី ត្រូវតែជាប្តីប្រពន្ធ (ករណីនៅលីវ ឬមេម៉ាយ/ពោះម៉ាយ អ្នករួមខ្ចី អាចមានឪពុកម្តាយ កូន ឬអាណាព្យាបាល ហើយត្រូវមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរអំពីភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ ឬសំបុត្រ មរណៈភាព)
- មានអ្នកធានា (តម្រូវជាប្តីប្រពន្ធ) ឬសាក្សី ប៉ុន្តែអ្នកធានា ត្រូវបានលើកទឹកចិត្តតម្រូវឲ្យមាន
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈវែបសាយត៍ www.delta-plc.com ឬទូរស័ព្ទលេខ 081 777 155 ។