ឥណទានគេហដ្ឋាន
ការទិញគេហដ្ឋានគឺជាក្តីសុបិនមួយរបស់យើងគ្រប់ៗគ្នា ហើយក៏ជាការផ្តល់រង្វាន់មួយដ៏មានន័យបំផុតសម្រាប់ជីវិតរស់នៅរបស់យើងទាំងអស់គ្នាដែរ។
តើអ្នកចង់ក្លាយជាម្ចាស់លើគេហដ្ឋានឬអចលនទ្រព្យដែលមាននៅតាមជាយទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាដែរឬទេ?
សេវាកម្មប្រាក់កម្ចីទិញគេហដ្ឋានរបស់ឌែលតាភីអិលស៊ីនឹងធ្វើអោយសុបិនរបស់លោកអ្នកក្លាយជាកាពិតបាន។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតាភីអិលស៊ីយើងខ្ញុំនឹងផ្តល់ជូននូវសេវាកម្ម ដ៏ពិសេសមួយជូនដល់អស់លោកអ្នកនិង អាច បង់ផ្តាច់កម្ចីដែលអស់ លោកអ្នកកំពុងប្រើប្រាស់ កម្ចីជាមួយធនាគារឬគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងបាន ក្នុងបំនងផ្តល់ជូនដល់ អស់លោកអ្នកក្នុងលក្ខខណ្ឌល្អប្រសើជាងមុន ។
- ជួយសម្រួលដល់អតិថិជនក្នុងការបង្គ្រប់ប្រាក់ទិញផ្ទះ
- លើកកំពស់កម្រិតជីវភាពគ្រួសារ និងការរស់នៅ
- ចូលរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការផ្តល់ឥណទានជូនប្រជាពលរដ្ឋឲ្យមានជម្រករស់នៅសមរម្យ
រូបិយប័ណ្ណ | ដុល្លារអាមេរិក | ||
អត្រាការប្រាក់ | ត្រឹមតែ 14.4% ក្នុងមួយឆ្នាំ | ||
ចំនួនប្រាក់កម្ចី | រហូតដល់ទៅ 50,000 ដុល្លារអាមេរិក | ||
ប្រាក់កម្ចីមានកាលកំណត់ | រហូតដល់ ១៥ ឆ្នាំ | ||
វត្ថុបញ្ចាំ |
|
||
ការសងប្រាកកម្ចី | បង់រំលស់ដើមនិងការប្រាក់ថេររៀងរាល់ខែ។
|
||
ឯកសារដែលត្រូរការ | ឯកសារបន្ថែមដែលបានទាមទារសម្រាប់សហគ្រិនជាឯកត្តជន
|
||
តម្រូវការការធានារ៉ាប់រង |
|
កម្ចីគេហដ្ឋានត្រូវបានបង្កើតឡើងដើម្បីជួយអ្នកទិញ និង អ្នកដែលចង់ក្លាយជាម្ចាស់ឬ អចលនទ្រព្យដែលមាននៅតាមជាយទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
១៤,៤០% ក្នុងរយះពេលមួយឆ្នាំ
- បំពេញលិខិតស្នើរសុំកម្ចី
- ច្បាប់ចម្លងដើម អត្តសញ្ញាណប័ណ្ណ / សៀវភៅគ្រួសារ / សៀវភៅស្នាក់នៅ
- ច្បាប់ថតចម្លងកិច្ចសន្យាការងារ និង ឯកសារយោងច្បាប់ដើមពីនិយោជក និង បោះត្រានិងចុះហត្ថលេខាដោយបុគ្គលដែលបានអនុញ្ញាត
- វិញ្ញាបនបត្របញ្ជាក់ប្រាក់ បៀវត្សសំរាប់ ៦ ខែចុងក្រោយ, បោះត្រានិងចុះហត្ថលេខាដោយបុគ្គលបានអនុញ្ញាត
- របាយការណ៍របស់ធនាគារ (សម្រាប់ ៦ ខែចុងក្រោយ) ប្រសិនបើមាន
- របាយការណ៍វាយតម្លៃទ្រព្យធានា ដែលបានវាយតម្លៃដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតាភីអិលស៊ី
- ប្លង់រឹង/ទន់សម្រាប់សំគាល់ទ្រព្យធានា