គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី ត្រូវបានចូលជាសមាជិក Mix market

ឥឡូវនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី បានដាក់ព័ត៌មានចូលទៅក្នុងវេបសាយ MIX Market (http://www.mixmarket.org/)​ ដែលជាស្ថាប័នផ្ទុកទិន្នន័យមីក្រូហិរញ្ញវត្ថុដ៍ធំមួយនៅលើពិភពលោក​ ដើម្បីចែករំលែកទិន្នន័យទៅកាន់ ស្ថាបនិក អ្នកវិនិយោគ សិស្ស-និស្សិត សាស្ត្រាចារ្យ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតដែលជាបណ្តាញរបស់ MIX Market។

គោលបំណងដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី ដាក់ព័ត៌មានទៅក្នុងវេបសាយនេះ គឺចង់បង្ហាញអំពី៖
– ការប្តេជ្ញាចិត្ត និងមានតម្លាភាពក្នុងការប្រតិបត្ដិការរបស់គ្រឹះស្ថាន។
– ការផ្លាស់ប្តូរទិន្នន័យជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។
– ជាពិសេសជួយដល់ម្ចាស់ជំនួយសំខាន់មួយនេះឲ្យមានសក្តានុពល និងវិនិយោគិនដទៃទៀតផងដែរ។

Show Buttons
Hide Buttons