Scholarship Complete Form

មន្ទីរពេទ្យ សាកលវិទ្យាល័យ អន្តរជាតិ សែនសុខ សម្រេចផ្តល់អាហារូបករណ៍ ១០០% ចំនួន ៨១ កន្លែង ដល់និស្សិតដែលមានបំណងសិក្សានៅ សាកលវិទ្យាល័យ អន្តរជាតិ ។ និស្សិតអាចរើសជំនាញសិក្សាដូចខាងក្រោម៖

១. វេជ្ជសាស្ត្រទូទៅ ចំនួន ២០កន្លែង
២. ទន្តសាស្ត្រ ចំនួន ០៥កន្លែង
៣. ឱសថសាស្ត្រ ចំនួន ០៥កន្លែង
៤. អ្នកឯកទេសសុខភាពសាធារណៈ ចំនួន ១០កន្លែង
៥. គិលានុបដ្ឋាក ចំនួន ១៧កន្លែង
៦. ឆ្មប ចំនួន ០៨កន្លែង
៧. បរិញ្ញាបត្ររងវិទ្យាសាស្ត្រ ចំនួន ០៨កន្លែង
៨. បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ០៨កន្លែង

អត្ថប្រយោជន៍ដែលនិស្សិតនឹងទទួលបាន៖
១. ទទួលបានអាហារូបករណ៍ ១០០%
២. ទទួលបានការងារធ្វើដោយស្វ័យប្រវត្តិ
៣. ទទួលបានប្រាក់បៀវត្សខ្ពស់ពេលបញ្ចប់ការសិក្សា អាចចាប់ពី ៥០០$ ដល់ ២០០០$ ទៅតាមមុខជំនាញ និងតួនាទី
៤. អាចរើសពេលវេលា និងទីកន្លែងសិក្សា សម្រាប់ឆ្នាំទី ១ និងថ្នាក់មូលដ្ឋាន
៥. ទទួលបានការថែទាំសុខភាពពី មន្ទីរពេទ្យ ស.អ សែនសុខ ដោយឥតគិតថ្លៃ
៦. សាកលវិទ្យាល័យ អន្តរជាតិ មានច្រើនសាខា (ភ្នំពេញ, កំពង់ឆ្នាំង,បាត់ដំបង, កំពត)
៧. មានអន្តេវាសិកដ្ឋានសម្រាប់និស្សិតមកពីបណ្តាខេត្តស្នាក់នៅ
៨. ស.អ ជាសាកលវិទ្យាល័យដំបូងគេដែលទទួលស្គាល់ ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំរយៈពេល ១៨ឆ្នាំមកហើយ
៩. ស.អ ជាគ្រឹះស្ថានដំបូងគេតែមួយគត់ដែលមាន មន្ទីរពេទ្យ ស.អ សែនសុខ និងសហគ្រាសផលិតឱសថ
១០. ស.អ នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន ២០២០

ផុតកំណត់ទទួលពាក្យថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង មកកាន់ សាកលវិទ្យាល័យ អន្តរជាតិ ៖
ទូរស័ព្ទលេខ៖ 023 88 16 23
គេហទំព័រ៖ www.iu.edu.kh
អ៊ីមែល៖ info@iu.edu.kh

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ភីអិលស៊ី៖
ទូរស័ព្ទលេខ៖ 081 777 155 / 081 777 025
គេហទំព័រ៖ www.delta-plc.com
អ៊ីមែល៖ info@delta-plc.com

ទំរង់បំពេញសម្រាប់ទទួលបានអាហារូបករណ៍ / Application Schorlarship Form

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons