ឥណទានខ្នាតតូច និង មធ្យម

តើអ្នកជាម្ចាស់អាជីវកម្មខ្នាតតូចនិងកំពុងតែស្វែងរកឱកាសពង្រីកវាមែនទេ? ផលិតផលឥណទានខ្នាតតូចនិងមធ្យម របស់ ឌែលតាត្រូវបានបង្កើតឡើង ដើម្បីជួយដល់អាជិវកម្មដែលត្រូវការស្វែងរក ទន់ សម្រាប់ពង្រីកការទិញសម្ភារៈបរិក្ខា, បង្កើនទុនបង្វិល និងច្រើនទៀត។ អ្នកក៏អាចប្រើនូវសេវាកម្មកម្ចីជាថ្មី ប្រសិនបើអ្នកគឺជា អ្នកដែលខ្ចីស្រាប់ ហើយចង់ឲ្យកម្ចី របស់អ្នកមានការប្រសើរឡើង។

  • លក្ខខណ្ឌដ៏សាមញ្ញនិងការអនុម័តយ៉ាងឆាប់រហ័ស
  • អត្រាការប្រាក់មានការប្រកួតប្រជែង
  • រយះពេលសងប្រាក់និងរបៀបសងប្រាក់មានភាពបត់បែន
  • កម្ចីហិរញ្ញប្បទានជាថ្មី (បង់ផ្តាច់ពីធនាគារឺ ​​​​​​​​​​​​​​​​​​​​​​​​​ស្ថាប័នដ៏ទៃមកកម្ចី ឌែលតា ក្នុងរយះពេល ១​ ថ្ងៃ)
  • កិច្ចព្រមព្រាង មិនតម្រូវអោយមានការចុះឈ្មោះ នៅឯ សង្កាត់ ឬ ខ័ណ្ឌនោះទេ
  • សម្រាប់ប្រើប្រាស់ជាទុនបង្វិលរបស់អតិថិជន
  • សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មរបស់អតិថិជន
  • សម្រាប់បំពេញតម្រូវការផ្នែកហិរញ្ញវត្ថុដល់អតិថិជនដើម្បីពង្រីកមុខរបរបន្ថែម
  • សម្រាប់បំពេញតម្រូវការផ្នែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រីកអាជីវកម្ម
  • សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បង្កើនទ្រព្យ កែលំអគេហដ្ឋាន….
  • សម្រាប់បង់ផ្តាច់ស្ថាប័ន/បុគ្គលផ្សេងៗ
រូបិយវត្ថុ
ដុល្លាអាមេរិក
អត្រាការប្រាក់ ១.៥% ក្នុងមួយខែ ឬលើសពីនេះ
ចំនួនប្រាក់កម្ចី ២,៥០១ ដុល្លារអាមេរិក រហូតដល់ ៥០,០០០ ដុល្លាអាមេរិក
រយះពេលបង់
  • ២,៥០១ ដុល្លារ រហូតដល់ ៥,០០០ ដុល្លារ (៤៨ ខែ)
  • ៥,០០១ ដុល្លារ រហូតដល់ ៧,០០០ ដុល្លារ (៦០ ខែ)
  • ៧,០០១ ដុល្លារ រហូតដល់ ១០,០០០ ដុល្លារ (៧២ ខែ)
  • ១០,០០១ ដុល្លារ រហូតដល់ ៤០,០០០ ដុល្លារ (៨៤ ខែ)
  • ៤០,០០១ ដុល្លារ រហូតដល់ ៥០,០០០ ដុល្លារ (៩៦ ខែ)
វត្ថុបញ្ចាំ វត្ថុបញ្ចាំគ្រប់ប្រភេទត្រូវបានទទួលយក ដូចខាងក្រោម៖

  • ប្លង់រឹង ឬ ប្លង់ទន់
  • ប័ណ្ណកម្មសិទ្ធិរបស់ភាគីទី ៣
  • ទ្រព្យបញ្ចាំផ្សេងៗទៀត (តាមការចរចារ)
របៀបសងប្រាក់កម្ចី
  • រំលោះដើម និង ការរៀងរាល់ខែ (“EMP”)
  • រំលោះដើម និងការថេរជារៀងរាល់ខែ (“EMI”)
  • រំលោះដើមជារៀងរាល់ ១,​ ២,​ ៣, ៤, ៥, ៦ខែ ឬ ១២ខែម្តង និងការប្រាក់រៀងរាល់ខែ
  • របៀបសងតាមការចរចារ
ការសងប្រាក់កម្ចីមុនកាលកំណត់ 75% នៃអត្រាការប្រាក់នឹងត្រូវបានលើកលែងនៅពេលដែលអតិថិជនបង់ផ្តាច់។
លក្ខ័ណទទួលបានប្រាក់កម្ចី
  • អ្នកខ្ចីត្រូវមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ
  • មិនមែនជាអាជីវកម្មដែលបង្ករគ្រោះថ្នាក់ដល់សង្គម និង បរិស្ថាន
  • សមត្ថភាពសងប្រាក់កម្ចីមិនលើសពី 70% នៃប្រាក់ចំនេញសុទ្ធ (ដើមនិងការប្រាក់)
  • មានប្រវត្តិឥណទានល្អជាមួយស្ថាប័ន
ឯកសារដែលត្រូវការ
  • បំពេញពាក្យស្នើរសុំ
  • អត្តសញ្ញាណប័ណ្ណ / លិខិតឆ្លងដែន / សៀវភៅគ្រួសារ
  • ឯកសារវត្ថុបញ្ចាំ ( ប្លង់ រឹង ប្លង់ ទន់ / កាតគ្រី ម៉ូតូ ឡាន ។ល។)

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈវែបសាយត៍ www.delta-plc.com ឬទូរស័ព្ទលេខ 081 777 155 ។

តើអ្វីទៅជា ឥណទានខ្នាតតូចនិងមធ្យម?

ឥណទានខ្នាតតូចនិងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់អាជិវកម្មដែលត្រូវការស្វែងរក ទន់ សម្រាប់ពង្រីកការទិញសម្ភារៈបរិក្ខា, បង្កើនទុនបង្វិល។

តើ់អ្វីទៅជាអត្រាការប្រាក់សំរាប់ឥណទានខ្នាតតូច​ និង​ មធ្យម?

អត្រាការប្រាក់សំរាប់ឥណទានខ្នាតតូច​ និង​ មធ្យមគឺ៖

- 21.60% ក្នុង ១​ ឆ្នាំ សំរាប់កម្ចី តូចជាង $10,000
- 21.60 ដល់ 18% ក្នុង ១​ ឆ្នាំ សំរាប់កម្ចី ធំជាង $10,000

តើកម្ចីខ្នាតតូច និង មធ្យម មានរយះពេលប៉ុន្នាន?

ចាប់ពី​៦ ខែឡើងទៅ។

តើលោកអ្នកត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីទទួលបានឥណទានខា្នតតូច និង មធ្យម?

ដើម្បីទទួលបានឥណទានខា្នតតូច និង មធ្យមលោក អ្នក ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

- អាជីវកម្មរបស់អ្នកខ្ចីត្រូវចាប់ផ្តើម ឬ កំពុងដំណើរការយ៉ាងហោចណាស់ ៣ ខែ
- មានស្ថេរភាពហិរញ្ញវត្ថុ នៃ អាជីវកម្ម
- ប្លង់ ទន់ / ប្លង់ រឹង ត្រូវបានទទួលយកធ្វើជាវត្ថុបញ្ចាំ ដើម្បីធ្វើជាកិច្ចសន្យា ប្រាក់កម្ចី។

សម្រាប់ព័ត៌មានលម្អិត, សូមពិគ្រោះជាមួយនឹងអ្នកជំនាញរបស់យើង។

តើធ្វើដូចម្តេចដើម្បី ស្នើរសុំប្រាក់កម្ចី?

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈវែបសាយត៍ www.delta-plc.com ឬទូរស័ព្ទលេខ 096 249 7777 ។

Official Page
Show Buttons
Hide Buttons