១) កំណត់គោលដៅឲ្យបានជាក់លាក់ ៖ ច្បាស់ណាស់ថាប្រសិនបើអ្នកចង់ធ្វើអ្វីមួយឲ្យបានសម្រេចលុះត្រាតែអ្នកត្រូវកំណត់គោលដៅខ្លួនឯងឲ្យច្បាស់ កន្លែងណាដែលអ្នកចង់ទៅ អ្វីដែលអ្នកចង់បាន។ ជាឧទាហរណ៍ ប្រសិនប្រើអ្នកចង់សម្រក់ទម្ងន់ឲ្យបាន ១២ គីឡូ ក្នុងរយៈពេល ៣ ខែតើអ្នកគួរធ្វើដូចម្ដេចខ្លះ?
២) កំណត់ពេលវេលាច្បាស់លាស់ណាមួយដើម្បីធ្វើកិច្ចការណាដែលទាក់ទងនឹងគោលដៅរបស់អ្នក ៖ បុគ្គលជោគជ័យដឹងថាពេលវេលា មិនអាចបង្កើតភាពជោគជ័យឲ្យអ្នកនោះទេ លុះត្រាតែអ្នកចំណាយពេលវេលានោះទៅធ្វើរឿងអ្វីមួយទើបអាចជោគជ័យ។ ដូច្នេះប្រសិនបើអ្នកចេះឆ្លៀតពេលធ្វើការងារណាដែលទាក់ទងនឹងគោលដៅរបស់អ្នកថ្ងៃណាមួយអ្នកនឹង ដើរដល់គោលដៅនោះ។
៣) កំណត់ចេញគោលដៅតូចៗ ឲ្យឆ្ងាយពីគោលដៅធំ ៖ មនុស្សភាគច្រើនចាប់ផ្តើមធ្វើអ្វីមួយជាមួយគោលដៅដ៏ធំ ប៉ុន្តែបញ្ហាគឺថាវាមានការលំបាកណាស់ ដើម្បីដើរដល់គោលដៅមួយនោះ។ នៅពេលដែលអ្នកមានគោលដៅដ៏ធំមួយសម្រាប់ខ្លួនឯង អ្នកត្រូវចេះបំបែកវាជាផ្នែកតូចៗ ដែលវាមិនត្រឹមតែជួយធ្វើឲ្យអ្នកសម្រេចបានម្តងមួយដំណាក់កាលប៉ុណ្ណោះទេ ថែមទាំងជាកត្តាជួយលើកទឹកចិត្តអ្នកទៀតផង។
៤) ត្រូវជឿថារាល់អ្វីមួយត្រូវមានការផ្លាស់ប្ដូរ ៖ មនុស្សមួយចំនួនបានបាក់ទឹកចិត្ត ហើយបោះបង់គោលដៅខ្លួនឯងចោលដោយងាយបំផុត ព្រោះពួកគេគិតថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ ដើម្បីធ្វើវា។ ចំណែកមនុស្សមួយចំនួនដែលបានសម្រេចគោលដៅខ្លួនឯងជឿថា ភាពល្អមិនគ្រប់គ្រាន់របស់ខ្លួនឯងមិនមែនជាបញ្ហាឡើយ ប្រសិនបើអ្នកចេះបង្កើតទម្លាប់មួយដែលធ្វើឲ្យផ្នត់គំនិតខ្លួនឯងផ្លាស់ប្ដូរ អ្នកអាចឈានដល់គោលដៅថ្ងៃណាមួយ។
៥) បង្កើតទម្លាប់តស៊ូ ៖ សម្រាប់បុគ្គលជោគជ័យតែងនិយាយថា នៅពេលដែលជួបការលំបាក គឺការលំបាកទាំងនោះហើយ គឺធ្វើឲ្យមនុស្សជោគជ័យ ដូចយ៉ាងលោក Bapoleon Bonaparte អតីតមេដឹកនាំប្រទេសបារាំងនិយាយថា ភាពលំបាក ធ្វើឲ្យលោកមានគំនិតចាស់ជាងអាយុ។ នៅពេលដែលគោលដៅដែលអ្នកចង់បានមានភាពលំបាក អ្នកត្រូវរៀបចំខ្លួនឯងជាមុន ដើម្បីត្រៀមដើរឆ្លង។ បង្កើតទម្លាប់តស៊ូឲ្យខ្លួនឯង គឺជាផ្នែកមួយដ៏មានសារសំខាន់ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចង់សម្រេចសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។
៦) សរសេរគោលដៅខ្លួនឯងចេញមកក្រៅ ៖ បុគ្គលជោគជ័យភាគច្រើន តែងសរសេរចេញនូវគោលដៅទាំងឡាយណាដែលគេត្រូវធ្វើ ដាក់ក្នុងបញ្ជីផ្ទាល់ខ្លួនមួយជាមួយនិងកាលបរិច្ឆេទច្បាស់លាស់នូវថ្ងៃដើម្បីសម្រេចវាទៀតផង។ នេះជាមធ្យោបាយដើម្បីធ្វើឲ្យពួកគេបានកត់ត្រាខ្លួនឯង ថារឿងអ្វីខ្លះខ្លួនបានសម្រេច និង មិនទាន់បានធ្វើ។
៧) កុំដោះសា ៖ នៅពេលដែលអ្នកបរាជ័យក្នុងការសម្រេចអ្វីមួយជាគោលដៅរបស់ខ្លួន អ្នកមិនគួរធ្វើការដោះសាឡើយ។ បុគ្គលជោគជ័យ មិនដែលធ្វើការដោះសាចំពោះអ្វីដែលខ្លួនធ្វើមិនបាននោះទេ ដោយពួកគេជំនួសមកវិញនូវការទទួលស្គាល់ការពិតរបស់ខ្លួន ព្រោះពួកគេយល់ថាបរាជ័យ ជាឱកាសដើម្បីឲ្យមនុស្សបានអភិវឌ្ឍខ្លួនដើម្បីទៅរកភាពជោគជ័យ។
៨) បង្កើតទម្លាប់ដើម្បីជួយធ្វើឲ្យសុខភាពខ្លួនឯងរឹងមាំ ៖ មានសុខភាពល្អ គឺជាគោលដៅមួយរបស់មនុស្សគ្រប់រូបចង់បាន មិនត្រឹមតែប៉ុណ្ណោះសុខភាពល្អក៏ជាកត្តាមួយផ្នែកដែលជួយមនុស្សឲ្យទៅសម្រេចអ្វីដែលខ្លួនចង់បានផងដែរ។ បុគ្គលជោគជ័យមិនដែលរំលងឡើយនូវការហាត់ប្រាណ ទទួលទានអាហារណាដែលផ្តល់ប្រយោជន៍ចំពោះសុខភាព និង ធ្វើសកម្មភាពមួយចំនួនដែលជួយធ្វើឲ្យសុខភាពរបស់ខ្លួនកាន់តែប្រសើរ។
ប្រភព៖ www.thebnews.com