តើ​សហគ្រិន​​ជោគជ័យ​​ម្នាក់​ៗ​ចាប់​ផ្ដើម​ធ្វើ​​អ្វី​ខ្លះ​នៅ​ពេល​ព្រឹក?

13082511_1008385379237951_2742523712667357946_n

តើសហគ្រិនដែលជោគជ័យម្នាក់ៗ ត្រូវចាប់ផ្ដើមថ្ងៃដំបូងរបស់ពួកគេបែបណាខ្លះ? នៅពេលព្រឹក បុគ្គលមួយចំនួនតែងមានទម្លាប់ខុសៗគ្នា។ពេលព្រឹក អ្នកខ្លះចូលចិត្តអានកាសែត ហាត់ប្រាណ ផឹកកាហ្វេ និង បើកបរទៅកន្លែងធ្វើការ ផងដែរ។ ដូចនេះប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនដែលជោគជ័យម្នាក់ ខាងក្រោមនេះជាទម្លាប់ពេលព្រឹកដែលអ្នកគួរដឹង៖

១) ចាប់ផ្ដើមធ្វើការងារធំៗ៖ សហគ្រិនដែលជោគជ័យតែងតែសម្រេចការងារធំៗ របស់គេនៅពេលព្រឹក។ ប៉ុន្តែហេតុអ្វីបានជាពួកគេធ្វើកិច្ចការទាំងនោះនៅពេលព្រឹកទៅវិញ? មូលហេតុនោះគឺ ពេលព្រឹកគឺជាពេលវេលាដ៏ស្ងប់ស្ងាត់មួយ សំឡេងទូរស័ព្ទរោទ៍នានាក៏គ្មានរំខានដល់អ្នកផងដែរ។ បន្ថែមទៀតនោះ គឺអ្នកនឹងមានទឹកចិត្តខ្លាំងក្លាជាពេលវេលាផ្សេងទៀត ដែលទឹកចិត្តនោះនឹងជំរុញថាមពលឲ្យអ្នកបញ្ចប់កិច្ចការដោយជោគជ័យ។

២) យកចិត្តទុកដាក់ធ្វើឲ្យខ្លួនឯងកាន់តែប្រសើរ៖ នេះគឺជាពេលវេលាដែលសហគ្រិនម្នាក់ៗធ្វើឲ្យខ្លួនពួកគេកាន់តែអស្ចារ្យ ដោយពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំគោលដៅ អានសៀវភៅដើម្បីបណ្ដុះគំនិត ប្រមើលមើលនូវចក្ខុវិស័យ ក៏ដូចជារៀបចំផែនការការងារផងដែរ។

៣) ធ្វើការហាត់ប្រាណ៖ ជាការពិតណាស់ ភាពប្រសើរឡើងនៃរាងកាយខាងក្រៅ ក៏ជាចំណែកមួយសម្រួលដល់សុខភាពផ្លូវចិត្តផងដែរ។ មនុស្សមួយចំនួនតែងគិតថាពួកគេគ្មានពេលដើម្បីធ្វើការហាត់ប្រាណនោះទេ។ ប៉ុន្តែអ្នកត្រូវចាំថា ចាប់ពីថ្នាក់នៃប្រធានាធិបតីរហូតដល់ ស្ថាបនិករបស់ក្រុមហ៊ុនជំនួញធំ ៗ ទាំងអស់ក្នុងសហរដ្ឋអាមេរិក ពួកគេតែងឲ្យតម្លៃលើការហាត់ប្រាណធំ ជាងអ្វីៗទាំងអស់។

៤) តែងរំលឹកពីគោលដៅរបស់ខ្លួនឯង៖ គោលដៅនេះហើយដែលជំរុញមនុស្សឲ្យដើរទៅមុខ។ ប្រសិនបើគ្មានគោលដៅនៃជីវិតទេនោះ អ្នកនឹងគ្មានគម្រោងអ្វីមួយច្បាស់លាស់សម្រាប់ខ្លួនឯង ហើយធ្វើតែកិច្ចការណាដែលកើតឡើងនៅមុខខ្លួនឯងប៉ុណ្ណោះ។ ការរំលឹកពី គោលដៅរៀងរាល់ថ្ងៃនេះវានឹងជួយឲ្យគិតពីវាគ្រប់ពេល ហើយអ្នកនឹងចំណាយពេលសម្រាប់បំពេញការងារទាំងនោះ៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons