សញ្ញា​បង្ហាញ​ថា គេ​​​ចង់​ស្ដាប់​ឬ មិន​ចង់​ស្ដាប់​អ្នក​និយាយ

Promote

តើអ្នកចង់ដឹងទេថា តើមើលយ៉ាងណាទើបដឹងថា គេចង់ស្ដាប់ ឬ ក៏មិនចង់ស្ដាប់អ្នកនិយាយ? ហើយ អ្នកចង់ដឹងពីវិធីដើម្បីចាប់យកចំណាប់អារម្មណ៍ពីអ្នកដទៃ ពេលដែលអ្នកនិយាយអ្វីមួយដែរឬ ទេ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) កាត់ប្រសាសន៍របស់អ្នក៖ បើមនុស្សម្នាក់ពិតជាជក់ចិត្តនឹងការនិយាយស្ដីរបស់អ្នកមែន គេនឹងព្យាយាមទប់នូវអ្វីដែលគេចង់និយាយនោះជាំមុនសិន។ រួចចាំអ្នកដល់អ្នកបញ្ចប់អ្វីរួចរាល់សឹម និយាយតាមក្រោយ។ ប្រសិនបើគេតែងតែរំខាន និងកាត់ប្រសាសន៍របស់អ្នកនោះ គឺមានន័យថា គេមិនបានស្ដាប់អ្នកនិយាយនោះទេ។

២) ត្រូវសួរសំណួរគេនៅពេលអ្នកនិយាយចប់៖ បើអ្នកចង់ដឹងថាគេបានស្ដាប់អ្នកនិយាយឬ អត់នោះ អ្វីដែលល្អបំផុត អ្នកគួរសាកសួរគេឡើងវិញពីអ្វីដែលអ្នកបាននិយាយ។ ដូចជា តើអ្នកយល់យ៉ាងណាដែរចំពោះការនិយាយរបស់ខ្ញុំ ឬ សួរទៀតថា តើមានមតិអ្វីចង់បន្ថែមឬ អត់។ បើពួកគេអាចឆ្លើយបាន នោះ មានន័យថា គេយកចិត្តទុកដាក់ស្ដាប់អ្នកបានល្អហើយ។

៣) គេមានអារម្មណ៍ធុញទ្រាន់ចំពោះអ្នក៖ ដូចដែលអ្នកដឹងហើយ ថា ពេលមនុស្សម្នាក់សម្ដែងអាការៈធុញទ្រាន់ចំពោះអ្នកនោះ បានន័យថា គេមិនយកចិត្តទុកដាក់ស្ដាប់អ្នកទាំងស្រុងនោះទេ។ អាចថា គេកំពុងតែមានរឿងអ្វីផ្សេងដែលត្រូវគិត នៅពេលដែលអ្នកកំពុងតែនិយាយនោះ។

៤) គេមិនមានសំណួរសម្រាប់អ្នកទេ៖ ជាការពិតណាស់ បើមនុស្សមានចំណាប់អារម្មណ៍មកលើអ្នកហើយនោះ ពួកគេតែងតែមានសំណួរ និងមានចម្ងល់ពីអ្វីមួយជាមិនខាន។ តែបើអ្នកទាំងនោះគ្មានសំណួរ ឬ ចម្ងល់អ្វីទាល់តែសោះនោះ អាចថា ពួកគេមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះអ្វីដែលអ្នកបាននិយាយក៏ថាបាន៕

ប្រភព៖ www.bizkhmer.com

Submit a Comment

Your email address will not be published. Required fields are marked *

Show Buttons
Hide Buttons